អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី ការត្រួតពិនិត្យ ផ្គរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី ការត្រួតពិនិត្យ ផ្គរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សុខ ធី អគ្គនាយករង នៃអគ្គនឋយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពេីភណ្ឌ និងប្រតិភូអមដំណេីរ អភិបាលរង ខេត្ត ប្រធាន-អនុប្រធាន និងមន្ត្រីជំនាញមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត មន្ទីរ និងអង្គភាពពាក់ព័ន្ធ អភិបាលក្រុង-ស្រុកទាំង៩ និងមន្ត្រីជំនាញ មេឃុំ-ចៅសង្កាត់បានចូលរួមប្រារព្ធឡើងនៅសាលប្រជុំ ធំ រដ្ឋបាលខេត្ត នាថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦។

កិច្ចប្រជុំ នេះធ្វេីឡេីងក្នុងគោលបំណង៖ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញ មន្ទីរ អង្គភាព ជុំវិញខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តបន្ទាយមានជ័យក្នុងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជី សារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ជំនាន់ថ្មី ឱ្យត្រឹមត្រូវ និងទាន់ពេលវេលា, ធានាប្រសិទ្ធភាពនៃការគ្រប់គ្រង និងការត្រួតពិនិត្យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនិងការធ្វើប័ណ្ណ កម្មសិទ្ធិលើអចលនវត្ថុជាទ្រព្យសម្បត្តិរដ្ឋ, ធានាសមធម៌ និងតុល្យភាពនៃផលប្រយោជន៍ នៃការប្រើប្រាស់ និងការព្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ, បូកសរុបការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពមន្ទីរជំនាញជុំវិញខេត្ត ដោយអនុលោមតាមបែបបទ នីតិវិធី និងទម្រង់គំរូរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ជម្រុញអោយអាជ្ញាធរកាន់កាប់ទាំងអស់(រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអង្គភាពមន្ទីរជំនាញ ជុំវិញខេត្ត) ធ្វើវិញ្ញាបនបត្រសម្គាល់អចនវត្ថុរបស់ខ្លួន ជៀសវាងការបាត់បង់ណាមួយ។

ក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានផ្តល់កុំព្យូទ័រយួរដៃ ចំនួន១០ឈុត ជូនដល់ឃុំ-សង្កាត់ ចំនួន១០ នៅក្នុងខេត្ត ដើម្បីបម្រើកិច្ចការងារផ្តល់សេវានៅមូលដ្ឋានផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Add a Comment

Your email address will not be published. Required fields are marked *