ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អញ្ជើញដឹកនាំប្រតិភូរង និងកីឡាករ -កីឡាការិនី ចេញដំណើរទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ The 4th USIP World Police Games ឆ្នាំ២០២៦

admin By admin October 23, 2026

ខេត្តកណ្តាល៖ រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានប្រតិភូ បានអញ្ជើញដឹកនាំប្រតិភូរង និងកីឡាករ –កីឡាការិនី ចេញដំណើរទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ The 4th USIP World Police Games ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦  នៅទីក្រុង Santo Domingo សាធារណរដ្ឋដូមីនីក។

នាឱកាសនោះ ឯកឧត្តមអគ្គលេខាធិការប្រធានប្រតិភូ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាក្រសួងមហាផ្ទៃ ដែលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្នុងការចាត់បញ្ជូនប្រតិភូ–ប្រតិភូរង គ្រូបង្វឹក–គ្រូជំនួយ និងកីឡាករ–កីឡការិនី សរុបចំនួន១៥រូប លើ៣ប្រភេទកីឡា រួមមាន៖បាល់ទះលើឆ្នេរខ្សាច់ ហែលទឹក និងយូដូ ដើម្បីចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ The 4th USIP World Police Games ឆ្នាំ២០២៦ នៅទីក្រុង Santo Domingo សាធារណរដ្ឋដូមីនីក។ 

ក្នុងនោះដែរ ឯកឧត្តម ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលបានជំរុញ និងលើកទឹកចិត្ត ដល់ប្រតិភូ–ប្រតិភូរង គ្រូបង្វឹក–គ្រូជំនួយព្រមទាំងកីឡាករ–កីឡាការិនី ដែលបានចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំបែបនេះ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *