ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត បុណ្យកឋិនទានសាមគ្គី ក្រសួងមហាផ្ទៃ ដង្ហែវេរប្រគេនព្រះសង្ឃ ចំនួន ៥វត្ត

admin By admin October 31, 2026

រសៀលថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចូលរួមពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត បុណ្យកឋិនទានសាមគ្គី ក្រសួងមហាផ្ទៃ ដង្ហែវេរប្រគេនព្រះសង្ឃ ចំនួន ៥វត្ត ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅដឹព្រីមៀសេនធ័រសែនសុខ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អង្គកឋិនទានសាមគ្គី ក្រសួងមហាផ្ទៃ នឹងដង្ហែទៅកាន់វត្ត ចំនួន ៥ រួមមាន ៖ វត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង វត្តចតុទិស ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល វត្តសំសមី ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង វត្តពោធិរតនារាម (ហៅវត្តត្នោត) ស្ថិតក្នុងស្រុកពោធិ៍រៀង ខេត្តព្រៃវែង និងវត្តភ្នំព្រះ ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ៕

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *