សម្តេចធិបតី នាយករដ្ឋមន្ត្រី បានចាត់ឱ្យក្រុមការងារនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នាំយកកង់អាគុយ ចំនួន ១គ្រឿង ជូនប្អូនស្រី សួម លីដា អាយុ ៣៦ឆ្នាំ និងរទេះរុញសម្រាប់កុមារពិការចំនួន ១គ្រឿង ជូនក្មួយប្រុស ចាន់ លីហេង អាយុ ៥ឆ្នាំ នៅខេត្តបាត់ដំបង ។
សូមជម្រាបជូនថា ពួកគាត់ទាំង ២នាក់ ខាងលើ បានជួបដោយផ្ទាល់ជាមួយសម្តេចធិបតី នាយករដ្ឋមន្ត្រី នៅក្នុងពិធីសំណេះសំណាល ចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។
ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

