ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញជាសហប្រធានក្នុងពិធីបិទ «វគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានវិជ្ជាជីវៈនគរបាល»

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាសហប្រធានគណៈអធិបតីក្នុងពិធីបិទ «វគ្គបណ្តុះបណ្តាលកម្រិតមូលដ្ឋានវិជ្ជាជីវៈនគរបាល» ដែលមានសិស្សនគរបាលជ័យលាភីសរុប៩៧នាក់ នារី២៩នាក់…

ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ បានបើកវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពី​​ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦» (Zero Fake News Media Forumand Award Contest) mutumsug “Fighting Against Fake News and ​Upholding information Integrityinthe Mekong – LancangRegion”។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅសណ្ឋាគារ Sun & Moon Riverside រាជធានីភ្នំពេញ។ កម្មវិធីនេះធ្វើឡើងក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង» ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

សម្តេចធិបតីហ៊ុនម៉ាណែតអញ្ជើញ ចូលរួមសម្ពោធជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក និងដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មម៉ាក GAC ។

ការសម្ពោធជាផ្លូវការរោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC នេះ​ កំពុងឆ្លុះបញ្ចាំងពីភាពជោគជ័យថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញបរិវត្តកម្មវិស័យឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាឧស្សាហកម្មដែលប្រើប្រាស់មូលធន បច្ចេកវិទ្យា និងជំនាញកាន់តែខ្ពស់ ព្រមទាំងជំរុញការអភិវឌ្ឍឧស្សាហកម្មក្នុងស្រុក ការបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាតិ និងការបង្កើតប្រភពចំណូលថ្មី។ ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធឺរីង ឯ.ក (TH Automotive Manufacturing…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យ ហ្លួង ម៉ែ។

មន្ទីរពេទ្យ ហ្លួង ម៉ែ (អតីតមន្ទីរពេទ្យស្ត្រីនគរទេព) ត្រូវបានបង្កើត និងដាក់ឱ្យប្រើប្រាស់ឹនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដំបូងផ្តោតលើការពិនិត្យ និងព្យាបាលជំងឺរោគស្ត្រី។ ក្នុងអំឡុងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានទិញមន្ទីរពេទ្យនេះ ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម និងធ្ងន់ ហើយបានប្តូរឈ្មោះជា មន្ទីរពេទ្យ ហ្លួង ម៉ែ នៅឆ្នាំ២០២១។…

ខេត្តពោធិ៍សាត់៖ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងលើកទិសដៅការងារសម្រាប់ខែតុលា ព្រមទាំងរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្ដិជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមរបស់លោក លោកស្រីស្នងការរងតាមផែនការងារជំនាញ លោកនាយការិយាល័យ លោកអធិការក្រុង-ស្រុក ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៤៩ឃុំ-សង្កាត់។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ឡាង ម៉ៅ នាយការិយាល័យបុគ្គលិក បានអានសេចក្តីសម្រេចស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតំឡើងឋានន្តរសក្ដិជូនមន្ត្រីនគរបាលជាតិ ដើម្បីអនុវត្តតួនាទី និងភារកិច្ចតាមមុខតំណែងថ្មី ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព។ បន្ទាប់មក លោកឧត្តមសេនីយ៍ទោ ស ថេង បានប្រគល់ត្រាជូនលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ស្នាអន្សារ និងបានបំពាក់ឋានន្តរសក្ដិថ្នាក់ អនុសេនីយ៍ត្រី…

សមាគមជប៉ុន-កម្ពុជា (JCA) ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល

នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និង គណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានសមាគម…

គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា

គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (American Cambodian Business Chamber – ACBC) ដឹកនាំដោយ លោកស្រី…

កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក

នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ…