អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យគម្រោងបំពាក់ម៉ូទ័របូមទឹកដើរដោយពន្លឺព្រះអាទិត្យ នៅស្ថានីយបូមទឹក ហ៊ុន សែន ទី១៥ ស្រុកព្រៃឈរ

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យគម្រោងបំពាក់ម៉ូទ័របូមទឹកដើរដោយពន្លឺព្រះអាទិត្យ (សូឡា) ដើម្បីកាត់បន្ថយការចំណាយលើប្រេងឥន្ធនៈ ស្ថិតនៅស្ថានីយបូមទឹក ហ៊ុន សែន ទី១៥ ស្ថិតក្នុងភូមិបន្ទាយថ្មី…

ស្នងការនគរបាលខេត្តព្រះវិហារ អញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជាចំនួន ១០២ខ្នង ដែលស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ

ព្រះវិហារ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ជាអនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តព្រះវិហារ បានដឹកនាំកម្លាំងចុះការពាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនឯកឧត្តម នាយឧត្តមសេនីយ៍គតិ សិង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន…

អភិបាលខេត្តកំពង់ចាម៖ ការប្រគល់ប្លង់ដីនាពេលនេះ គឺជាសាក្សីបង្ហាញយ៉ាងច្បាស់ពីការបញ្ចប់ទំនាស់ដោយសន្តិវិធី និងតម្លាភាព

ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការប្រគល់ប្លង់ដីនាពេលនេះ គឺជាសាក្សីបង្ហាញយ៉ាងច្បាស់ពីការបញ្ចប់ទំនាស់ដោយសន្តិវិធី និងតម្លាភាព តាមយន្តការសម្របសម្រួលប្រកបដោយសមធម៌ និងការយោគយល់អធ្យាស្រ័យគ្នា ដោយមិនមានភាគីណាមួយរងការបាត់បង់ ឬចាញ់នោះឡើយ។ ការថ្លែងបែបនេះ ក្នុងឱកាសដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម…

លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមមូលដ្ឋានក្នុងស្រុកកោះញែក

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្ត បានដឹកនាំលោកស្នងការរង និងលោកអធិការស្រុកកោះញែកព្រមទាំង លោក កែវ សូត្រ ប្រធានក្រុមប្រឹក្សាស្រុក និង លោក សី ទូច អភិបាល នៃគណៈអភិបាលស្រុកកោះញែក…

អភិបាលខេត្តបន្ទាយមានជ័យ លេីកទឹកចិត្តដល់បងប្អូនភៀសសឹក រៀបចំផ្ទះស្នាក់អាស្រ័យ (Home Stay) ដេីម្បីបង្កើនចំណូលបន្ថែម

បន្ទាយមានជ័យ៖ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅក្នុងភូមិរង់ចាំ ទទួលបានចំណូលបន្ថែម ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានជំរុញលេីកទឹកដល់បងប្អូនប្រជាពលរដ្ឋ ភៀសសឹកដែលរស់នៅក្នុងភូមិរង់ចាំទាំង៦ភូមិ ចូលរួមរៀបចំ ផ្ទះស្នាក់អាស្រ័យ (Home Stay) នៅតាមផ្ទះនីមួយៗ ជាការបង្កើននូវចំណូលបន្ថែម សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមកពីចម្ងាយចង់មកស្នាក់នៅរយៈពេលខ្លីស្វែងយល់ពីជីវភាពរស់នៅរបស់បងប្អូនភៀសសឹកនៅភូមិរង់ចាំ ដែលទទួលរងការឈ្លានពាន ពីសំណាក់ប្រទេសថៃ បំផ្លិចបំផ្លាញផ្ទះសំបែង…

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលកិច្ច ប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែសីហា និង នព្វមាស (៩ខែ) ឆ្នាំ២០២៦ និងលើកទិសដៅការងារអនុវត្តបន្ត

នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលកិច្ច ប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែសីហា និង នព្វមាស (៩ខែ) ឆ្នាំ២០២៦ និងលើកទិសដៅការងារអនុវត្តបន្ត ។ កិច្ចប្រជុំនេះដែរ…

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ចុះពិនិត្យស្ថានភាពទឹក និងស្ថានភាពបងប្អូនប្រជាពលរដ្ឋរស់នៅស្របមាត់អូរព្រំដែនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ក្រុងប៉ោយប៉ែត. នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៦ គិតចាប់ពីម៉ោង ៧:០០ ព្រឹករហូតពេញមួយថ្ងៃ ឯកឧត្តមបណ្ឌិតប៉ាន់ ខែម ប៊ុនថន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត…

អភិបាលខេត្តកំពង់ស្ពឺ បន្តលើកទឹកចិត្តអ្នកវិនិយោគមកពីប្រទេសចិនឱ្យមកបង្កើតរោងចក្រកាន់តែច្រើននៅក្នុងខេត្ត

(ខេត្តកំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានបន្តលើកទឹកចិត្តអ្នកវិនិយោគមកពីប្រទេសចិនឱ្យមកបង្កើតរោងចក្រកាន់តែច្រើននៅក្នុងខេត្តកំពង់ស្ពឺ។  ការលើកឡើងបែបនេះ នៅក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មអាស៊ាន – ហួយហ្វា (Huaihua) នៅទីក្រុងណាននីង Nanning city តំបន់ស្វយ័តក្វាងស៊ី…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីដុតបំផ្លាញបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធដែលសមត្ថកិច្ច បានបង្ក្រាបនៅក្នុងភូមិសាស្ត្រខេត្តតាកែវ

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានអញ្ជើញជាអធិបតីពិធីដុតបំផ្លាញបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធដែលសមត្ថកិច្ច បានបង្ក្រាបនៅក្នុងភូមិសាស្ត្រខេត្តតាកែវ ពិធីនេះប្រព្រឹត្តទៅនៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ដើម្បីជំរុញឱ្យការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដំណើរការដោយរលូនរដ្ឋបាលខេត្ត បានសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ -សង្កាត់ និងមេភូមិពាក់ព័ន្ធ ដោយផ្អែកលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ដែលចេញដោយក្រសួងមហាផ្ទៃ ក្រុមការងារចម្រុះ បានពិនិត្យគូសព្រំប្រទល់រដ្ឋបាលឱ្យត្រូវនឹងការគ្រប់គ្រងជាក់ស្តែងរបស់អាជ្ញាធរដែនដីក្នុងឃុំ-សង្កាត់ទាំង៦៧ ក្នុងខេត្តបន្ទាយមានជ័យ រួមទាំងព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ ដែលបានឯកភាពគ្នារវាង រដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលខេត្តបាត់ដំបង។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ-សង្កាត់ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព…