ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលកិច្ច ប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែសីហា និង នព្វមាស (៩ខែ) ឆ្នាំ២០២៦ និងលើកទិសដៅការងារអនុវត្តបន្ត

admin By admin September 19, 2026

នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍បទល្មើស និងលទ្ធផលកិច្ច ប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំខែសីហា និង នព្វមាស (៩ខែ) ឆ្នាំ២០២៦ និងលើកទិសដៅការងារអនុវត្តបន្ត ។

កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែន លោក-លោកស្រីនាយការិយាល័យទាំង៣៣ និងលោកអធិការនគរបាលខណ្ឌទាំង១៤។

ឯកឧត្តម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងណែនាំ ផែនការងារសន្តិសុខ ត្រូវពង្រឹងលើការងារជំនាញដើម្បីធានាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមកាន់តែល្អប្រសើរ។ បន្តសហការស្រាវជ្រាវបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) ឱ្យបានជាប្រចាំ និងមិនដកថយឡើយ។

ឯកឧត្តមស្នងការ ណែនាំផែនការងារនគរបាលព្រហ្មទណ្ឌ ត្រូវបន្តពង្រឹងការងារជំនាញ បង្ការទប់ស្កាត់បទល្មើស អំពើលួច ឆក់ និងជាពិសេសបង្រ្កាបបទល្មើស ក្មេងទំនើងឲ្យមានប្រសិទ្ធភាព និងមិនលើកលែងឡើយចំពោះក្មេងទំនើងនេះ។ ជាពិសេសត្រូវបន្តគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពមុខសញ្ញាក្មេងទំនើង។ បន្តដឹកនាំវាយតម្លៃសភាពការណ៍ និងដាក់ចេញនូវចំណាត់ការស្រាវជ្រាវបង្រ្កាបបទល្មើសក្មេងទំនើង និងបទល្មើសនានា។ 

ឯកឧត្តមស្នងការ ក៏បានណែនាំផែនការងារប្រឆាំងគ្រឿងញៀន បន្តពង្រឹងស្រាវជ្រាវបង្រ្កាបបទល្មើសគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមស្នងការ ក៏បានណែនាំ បណ្តាប្រធានអង្គភាពអធិការដ្ឋាននគរបាលខណ្ឌ និងការិយាល័យជំនាញ ត្រូវគ្រប់គ្រងកម្លាំងក្រោមឱវាទឱ្តបានច្បាស់លាស់ និងបែងចែកការទទួលខុសត្រូវការងារតាមជំនាញ៕

ប្រភព៖ ជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *