លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមមូលដ្ឋានក្នុងស្រុកកោះញែក

admin By admin September 20, 2026

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្ត បានដឹកនាំលោកស្នងការរង និងលោកអធិការស្រុកកោះញែកព្រមទាំង លោក កែវ សូត្រ ប្រធានក្រុមប្រឹក្សាស្រុក និង លោក សី ទូច អភិបាល នៃគណៈអភិបាលស្រុកកោះញែក បានអញ្ជើញចូលរួមក្នុងពិធី ជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមមូលដ្ឋានក្នុងស្រុកកោះញែក បានចុះផ្តល់ជូននៅអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋ នៅចំណុចព្រៃខៀវ ស្ថិតនៅភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ 

ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកស្នងការរងទទួលផែនការងារជំនាញ លោកអធិការ អធិការរងស្រុក លោកអភិបាលស្រុក លោកអភិបាលរងស្រុក ព្រមទាំងអាជ្ញាធរភូមិឃុំ ប៉ុស្តិ៍រដ្ឋបាលនិងប្រជាពលរដ្ឋ ដែលបានចូលរួមសរុប ចំនួន២៥១រូប។

ក្នុងនោះដែរ លោកស្នងការ ក៏បានផ្ដល់នូវថវិកាជូនដល់ប្រជាពលរដ្ឋគឺជាការលើកទឹកចិត្ត ដែលបានមកទទួលអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ក្នុងម្នាក់ទទួលបានថវិកា ចំនួន ១ម៉ឺនរៀលផងដែរ។

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *