ឯកឧត្ដម ទូច ណារ៉ុថ អញ្ជេីញជូនដំណេីរ ឯកឧត្តម នាយឧត្តមសេនីយ៍ Ko Ko Oo ត្រលប់ទៅវិញ ក្រោយបញ្ចប់ការចូលរួមក្នុង ពិធីសន្និសីទអន្តរជាតិ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ទូច ណារ៉ុថ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ រួមជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានអញ្ជើញជូនដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ Ko Ko Oo រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ត្រលប់ទៅវិញ ប្រកបដោយភាពស្និទ្ធស្នាលនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោយពី ឯកឧត្តមបានអញ្ជើញចូលរួមក្នុងកម្មវិធីសន្និសីទអន្តរជាតិប្រកបដោយជោគជ័យ ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ










