រដ្ឋបាលខេត្តក្រចេះ និងរដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីចុះហត្ថលេខាលើសំណើកែសម្រួលព្រំប្រទល់រវាងរដ្ឋបាលខេត្តទាំងពីរ

admin By admin September 28, 2026

ក្រចេះ ៖ នៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ, ឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងលោក សាន ចំរើន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើសំណើកែសម្រួលព្រំប្រទល់រដ្ឋបាលខេត្តរវាង រដ្ឋបាលខេត្តក្រចេះ និងរដ្ឋបាលខេត្តមណ្ឌលគិរី។

ពិធីនេះ ក៏មានការចូលរួមពី លោកអភិបាលរងខេត្ត លោក លោកស្រី អភិបាលក្រុង-ស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នាយករដ្ឋបាលខេត្ត នាយកទីចាត់ការ និងមន្ត្រីចំណុះរដ្ឋបាលខេត្ត នៅសាលប្រជុំកាំពីសាលាខេត្តក្រចេះ។

ដោយយោងលិខិត ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្តីពីការជំរុញ និងដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ឱ្យបានចប់សព្វគ្រប់ យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា ការកំណត់ព្រំប្រទល់ខេត្ត មានសារសំខាន់យ៉ាងខ្លាំងលើផ្នែកជាច្រើនក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាសាធារណៈជាមួយប្រជាពលរដ្ឋ ការកំណត់ព្រំប្រទល់ច្បាស់លាស់ជួយឱ្យអាជ្ញាធរមូលដ្ឋាន ងាយស្រួលគ្រប់គ្រង និងផ្តល់សេវាសាធារណៈនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព៕

ប្រភព ៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *