ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងសេចក្ដីណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្នាក់ក្រោមជាតិ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំសហការី ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ជាលទ្ធផល អង្គប្រជុំក្នុងនាមក្រសួងមហាផ្ទៃនិងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឯកភាពគ្នាលើសេចក្ដីព្រាងសេចក្ដីណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានប្រតិភូកម្មជូនរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងគោរពស្នើសុំរដ្ឋមន្រ្តីទាំងពីរដាក់ចេញសេចក្ដីណែនាំខាងលើនាពេលឆាប់ៗខាងមុខនេះ។
ប្រភព៖ អគ្គនាយកដ្ឋានរដ្ឋបាល









