ឯកឧត្តម ខូយ រីដា អញ្ជើញចូលរួមពិធីសំណេះសំណាល និងប្រគល់អំណោយជូនកងកម្លាំងប្រដាប់អាវុធខេត្តពោធិ៍សាត់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

admin By admin October 2, 2026

ពោធិ៍សាត់៖ ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយជូនកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយក្រសួងរ៉ែ និងថាមពល ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

ពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រតិភូក្រសួង ស្នងការស្តីទី ស្នងការរង មេបញ្ជាការ មេបញ្ជាការរង និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទយ៉ាងច្រើនកុះករ។

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *