អភិបាលខេត្តមណ្ឌលគិរី អញ្ជេីញសំណេះសំណាលសួរសុខទុក្ខដល់កងកម្លាំងនគរបាល វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១
មណ្ឌលគិរី៖ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជេីញសំណេះសំណាលសួរសុខទុក្ខដល់កងកម្លាំងនគរបាល វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ និង៣០៣ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំ២០២៦ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៦២១ កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នេះ មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរីព្រមទាំងប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងអាជ្ញាធរស្រុក។
លោកស្នងការ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដេីម្បីចែកជូនកងកម្លាំងនគរបាល វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦២១ និងលេខ ៣០៣ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន។
ឯកឧត្តមអភិបាលខេត្ត បានជួយឧបត្ថម្ភនូវ អង្ករ ៤តោន និងថវិកាចំនួន ៩.០០០.០០០៛ (ប្រាំបួនលានរៀល) ព្រមទាំងមានការជួយឧបត្ថម្ភពីសប្បុរសជនប្រតិភូអមដំណេីរ នៅថវិការមួយចំនួនបន្ថែមទៀត។
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី











