រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីប្រកាសបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)

admin By admin October 5, 2026

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តកណ្តាល (ព្រះរាជាណាចក្រកម្ពុជា) សហការជាមួយអាជ្ញាធរខេត្តអានយ៉ាង (សាធារណរដ្ឋសង្គមនិយមវៀតណាម) បានរៀបចំពិធីប្រកាសបើកដំណើរការជាផ្លូវការនូវ ច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា) ដើម្បីបង្កើនភាពងាយស្រួលដល់ការធ្វើដំណើរកម្សាន្ត ការផ្លាស់ប្តូរពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ពិធីនេះដែរប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និង ឯកឧត្តម ហូ វ៉ាន់មឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងមកពីក្រសួង-ស្ថាប័នថ្នាក់ជាតិ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ផងដែរ។

ការដំឡើងកម្រិត និងបើកដំណើរការជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោកនេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលស្តែងឱ្យឃើញពីការរីកចម្រើននៃទំនាក់ទំនងមិត្តភាព ប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម។ 

ច្រកទ្វារនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងទេសចរអន្តរជាតិ។ បង្កើនទំហំនាំចេញ-នាំចូលទំនិញរវាងខេត្តកណ្តាល និងខេត្តអានយ៉ាង ក៏ដូចជារវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពរហ័សទាន់ចិត្ត។ លើកកម្ពស់កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍតំបន់ព្រំដែនប្រកបដោយសន្តិភាព និងសេដ្ឋកិច្ចរីកចម្រើន។

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *