អភិបាលខេត្តបាត់ដំបង បន្តចុះសំណេះសំណាល និងនាំយកអំណោយជូនប្រជាពលរដ្ឋ ៣៣១គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកបវេល
បាត់ដំបង៖ នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បន្តអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ តាមរយៈកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឧបត្ថម្ភជូនពលរដ្ឋដែលជួបការខ្វះខាត និងរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៣៣១គ្រួសារ មកពីឃុំក្តុលតាហែន និងឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង







