ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការដឹកជញ្ជូនឆ្លងដែនលើតម្រាយផ្លូវចិន-ឡាវ-កម្ពុជា ក្រោមកិច្ចព្រមព្រៀង GMS-CBTA Early Harvest
រាជធានីភ្នំពេញ៖ នាព្រឹក ថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការដឹកជញ្ជូនឆ្លងដែនលើតម្រាយផ្លូវចិន-ឡាវ-កម្ពុជា ក្រោមកិច្ចព្រមព្រៀង GMS-CBTA Early Harvest ដឹកនាំដោយឯកឧត្តម ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន នៅទីស្ដីការក្រសួងសាធារណការនិងដឹកជញ្ជូន។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមលោក លោកស្រីតំណាងក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រដ្ឋបាលខេត្តស្ទឹងត្រែង និងក្រុមហ៊ុន ឃុនមីង តុងហ្វាង អ៊ិចផ្រេស សើវីស ឯ.ក ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ។
ប្រភព៖ អគ្គនាយកដ្ឋានរដ្ឋបាល











