ឯកឧត្តម ឌី សុកផាន អញ្ជេីញទទួលដឹកនាំជួបពិគ្រោះយោបល់ ស្តីពី “យុទ្ធសាស្ត្រសន្តិសុខដីធ្លី និងជនជាតិដើម- ភាគតិច នៃគម្រោងរេដបូកកែវសីមា” របស់អង្គការសមាគមអភិរក្សសត្វព្រៃ
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម ឌី សុកផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជេីញទទួលដឹកនាំជួបពិគ្រោះយោបល់ ស្តីពី “យុទ្ធសាស្ត្រសន្តិសុខដីធ្លី និងជនជាតិដើម- ភាគតិច នៃគម្រោងរេដបូកកែវសីមា” របស់អង្គការសមាគមអភិរក្សសត្វព្រៃ ដោយមានការ អញ្ជេីញចូលរួមពី អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ប្រធាន- អនុប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ ប្រធានការិយាល័យកិច្ចការអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំង លោក លោកស្រី អង្គការសមាគមអភិរក្សសត្វព្រៃ ជាច្រេីនរូបទៀត ។
គោលបំណងនៃកិច្ចជំនួបសម្តែងការគួរសមនេះដែរ គឺដេីម្បី ពិភាក្សា ណែនាំ និងបង្ហាញអំពីយុទ្ធសាស្ត្រសន្តិសុខដីធ្លី ដើម្បីជម្រាបជូន និងបង្ហាញអំពីការរៀបចំ «យុទ្ធសាស្ត្រសន្តិសុខ ដីធ្លី និងជនជាតិដើមភាគតិចនៃគម្រោងរេដបូកកែវសីមា» រយៈពេល ៥ឆ្នាំ ដែលរៀបចំឡើងដើម្បីជាមូលដ្ឋាន និង ផែនទីតម្រង់ទិសសម្រាប់ស្វែងរកដំណោះស្រាយសន្តិសុខដីធ្លី ព្រមទាំងការពារវប្បធម៌ប្រពៃណី និងសិទ្ធិរបស់ជនជាតិដើមភាគតិច។ និងពង្រឹងកិច្ចសហការ និងការគាំទ្រពីរដ្ឋបាលថ្នាក់ក្រោមជាតិ ស្វែងរកការគាំទ្រ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធ រវាងស្ថាប័នពាក់ព័ន្ធ រួមមានក្រសួងស្ថាប័នថ្នាក់ជាតិ រដ្ឋបាលខេត្ត មន្ទីរជំនាញជុំវិញខេត្ត និងសហគមន៍មូលដ្ឋាន ដើម្បីឱ្យការអនុវត្តយុទ្ធសាស្ត្រខាងលើទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ









