ឯកឧត្តម កុល វីរក្ស អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងវដ្តអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម និងសេចក្ដីព្រាងក្ដីព្រាងអនុក្រឹត្យស្ដីពីការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងវដ្តអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម និងសេចក្ដីព្រាងក្ដីព្រាងអនុក្រឹត្យស្ដីពីការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម ជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងតំណាង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ប្រភព៖ អគ្គនាយកដ្ឋានរដ្ឋបាល












