ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចូលរួម កិច្ចប្រជុំណែនាំជំរុញដល់និវត្តជនតាមវិស័យ ដើម្បីដាក់ពាក្យចូលជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
សៀមរាប ៖ នៅរសៀលថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ នៅបន្ទប់ប្រជុំសាលាខេត្ត លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរង និងជាអនុប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ដឹកនាំក្រុមការងារលេខាធិការដ្ឋាន ចូលរួមកិច្ចប្រជុំណែនាំជំរុញដល់និវត្តជនតាមវិស័យ ជាអតីតមន្ត្រីរាជការស៊ីវិល តាមមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ដើម្បីដាក់ពាក្យចូលជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម នាក់ ណេរ៉ុន អនុប្រធានគណៈគម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តសៀមរាប៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប









