ឯកឧត្តម កែវ វណ្ណថន អញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ៦ប្រទេស ស្តីពីការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងបច្ចេកវិទ្យា
នៅថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពគណៈកម្មការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ៦ប្រទេស រវាងព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រះរាជាណាចក្រថៃ និងសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងបច្ចេកវិទ្យា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោក-លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកា នៃគណៈកម្មការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នាទីស្តីការក្រសួងមហាផ្ទៃ។
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ









