អភិបាលខេត្តបន្ទាយមានជ័យ៖ វីរកងទ័ពកម្ពុជា ជានិមិត្តរូបនៃការលះបង់ដ៏ខ្ពង់ខ្ពស់ និងជារបងការពារជាតិយ៉ាងរឹងមាំ
បន្ទាយមានជ័យ៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងភរិយាលោកជំទាវ ជ័យ ណារី ព្រមទាំងមានការអមដំណេីរដោយសមាជិក្រមប្រឹក្សាខេត្ត ក្រុមការងារបាននាំយកនូវអំណោយមានគ្រឿងឧបភោគបរិភោគ ត្រី សាច់ សម្ភារពេទ្យ និងសម្ភារប្រេីប្រាស់ ផ្តល់ជូនដល់វរកងទ័ព វរនគរបាល ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែននៅក្នុងភូមិសាស្ត្រខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ក្នុងឱកាសនោះឯកឧត្ដម អ៊ុំ រាត្រី ក៏បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះ “វីរកងទ័ពកម្ពុជា” ដែលបានលះបង់គ្រប់បែបយ៉ាងការពារមាតុភូមិ ដែលជានិមិត្តរូបនៃការលះបង់ដ៏ខ្ពង់ខ្ពស់ និងជារបងការពារជាតិយ៉ាងរឹងមាំ ជាឆ្មាំការពារបូរណភាពទឹកដី និងជាអ្នកថែរក្សាសន្តិភាព សន្តិសុខ និងសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ឯកឧត្ដម ក៏បានបញ្ជាក់ពីការលះបង់ដ៏ធំធេងរបស់ វីរកងទ័ព ក្នុងបេសកកម្មការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិពីការរំលោភបំពាន និងការឈ្លានពានពីភាគីថៃ មកលេីកម្ពុជានៅតាមខ្សែបន្ទាត់ព្រំដែន ធ្វេីឱ្យប្រជាជនកម្ពុជាគ្រប់រូបចង់ចាំ មិនអាចបំភ្លេចបាននូវគុណនូបការៈដ៏ធំធេងនេះ ដោយបានលះបង់ក្តីសុខផ្ទាល់ខ្លួន សុខភាព សាច់ស្រស់ ឈាមស្រស់ និងជីវិតលេីសមរភូមិ។ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឯកឧត្ដម អភិបាលខេត្ត រួមទាំប្រតិភូ ក៏បានជូនពរដល់បងប្អូនវីរកងទ័ពទាំងអស់ សូមឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ចការពារជាតិ និងប្រជាជន ជាពិសេសសត្រូវឈ្លានពានប្រទេសជិតខាង៕ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យthumbnailthumbnailthumbnailthumbnailthumbnailthumbnailthumbnailthumbnailthumbnailthumbnailthumbnailthumbnailthumbnailthumbnailthumbnailអំពីក្រសួង
បន្ទាយមានជ័យ៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងភរិយាលោកជំទាវ ជ័យ ណារី ព្រមទាំងមានការអមដំណេីរដោយសមាជិក្រមប្រឹក្សាខេត្ត ក្រុមការងារបាននាំយកនូវអំណោយមានគ្រឿងឧបភោគបរិភោគ ត្រី សាច់ សម្ភារពេទ្យ និងសម្ភារប្រេីប្រាស់ ផ្តល់ជូនដល់វរកងទ័ព វរនគរបាល ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែននៅក្នុងភូមិសាស្ត្រខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
ក្នុងឱកាសនោះឯកឧត្ដម អ៊ុំ រាត្រី ក៏បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះ “វីរកងទ័ពកម្ពុជា” ដែលបានលះបង់គ្រប់បែបយ៉ាងការពារមាតុភូមិ ដែលជានិមិត្តរូបនៃការលះបង់ដ៏ខ្ពង់ខ្ពស់ និងជារបងការពារជាតិយ៉ាងរឹងមាំ ជាឆ្មាំការពារបូរណភាពទឹកដី និងជាអ្នកថែរក្សាសន្តិភាព សន្តិសុខ និងសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
ឯកឧត្ដម ក៏បានបញ្ជាក់ពីការលះបង់ដ៏ធំធេងរបស់ វីរកងទ័ព ក្នុងបេសកកម្មការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិពីការរំលោភបំពាន និងការឈ្លានពានពីភាគីថៃ មកលេីកម្ពុជានៅតាមខ្សែបន្ទាត់ព្រំដែន ធ្វេីឱ្យប្រជាជនកម្ពុជាគ្រប់រូបចង់ចាំ មិនអាចបំភ្លេចបាននូវគុណនូបការៈដ៏ធំធេងនេះ ដោយបានលះបង់ក្តីសុខផ្ទាល់ខ្លួន សុខភាព សាច់ស្រស់ ឈាមស្រស់ និងជីវិតលេីសមរភូមិ។
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឯកឧត្ដម អភិបាលខេត្ត រួមទាំប្រតិភូ ក៏បានជូនពរដល់បងប្អូនវីរកងទ័ពទាំងអស់ សូមឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ចការពារជាតិ និងប្រជាជន ជាពិសេសសត្រូវឈ្លានពានប្រទេសជិតខាង៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ














