សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេសចំនួន៣

admin By admin October 11, 2026

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសអាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ ដោយមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អមដំណើរផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតីនឹងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧ នៅប្រទេសអាស៊ែបៃហ្សង់ និងជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំប្រទេសទាំងបី ដើម្បីពង្រឹងទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការ។

ជាមួយគ្នានេះ គណៈប្រតិភូធុរកិច្ចកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នឹងចូលរួមវេទិកាធុរកិច្ច និងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងប្រទេសទាំងបី។

ដំណើរទស្សនកិច្ចនេះ មានគោលបំណងពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងបណ្តាប្រទេសដៃគូ។

BV PLUS NEWS

ព័ត៌មានប្រជាជនកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *