ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការគ្រប់គ្រង និងការប្រមូលចំណូលពីកម្រៃសេវាអនុញ្ញាតផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទតាមគ្រប់មធ្យមបាយនិងគ្រប់ទម្រង់នៅតាមរាជធានី

ព័ត៌មានលម្អិត

ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការគ្រប់គ្រង និងការប្រមូលចំណូលពីកម្រៃសេវាអនុញ្ញាតផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទតាមគ្រប់មធ្យមបាយនិងគ្រប់ទម្រង់នៅតាមរាជធានី ខេត្ត ទូទាំងប្រទេស
76
13-តុលា-2026
ព័ត៌មានថ្នាក់ជាតិ
តំណរភ្ជាប់
រាជធានីភ្នំពេញ៖ នាព្រឹក ថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការគ្រប់គ្រង និងការប្រមូលចំណូលពីកម្រៃសេវាអនុញ្ញាតផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទតាមគ្រប់មធ្យមបាយនិងគ្រប់ទម្រង់នៅតាមរាជធានី ខេត្ត ទូទាំងប្រទេស ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការ ប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។
ប្រភព៖ អគ្គនាយកដ្ឋានរដ្ឋបាល









