ឯកឧត្ដម អ៊ុំ រាត្រី ជូនដំណើរបងប្អូនប្រជាពលរដ្ឋ វិលត្រលប់ទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បន្ទាប់ពីបញ្ចប់ពិធីបណ្យភ្ជុំបិណ្ឌ និងអំពាវនាវឱ្យចូលរួមគោរពច្បាប់ចរាចរណ៍

admin By admin October 13, 2026

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក ឃ្លោក នួយ និងលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត លោក ស្រេង សុផល  អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ ព្រមទាំងមន្ត្រីរាជការ បានអញ្ជើញជូនដំណើរបងប្អូនប្រជាពលរដ្ឋ វិលត្រលប់ទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បន្ទាប់ពីបញ្ចប់ពិធីបណ្យភ្ជុំបិណ្ឌ។ 

នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានធ្វេីការជូនពរ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្រោយពីបានមកលេងស្រុកកំណេីតជួបជុំបងប្អូនក្រុមគ្រួសារ ញាតិមិត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមការធ្វើដំណើរ ឬកំពុងធ្វើដំណើរលើផ្លូវត្រឡប់ទៅកាន់លំនៅឋាន កន្លែងធ្វើការ និងការសិក្សាវិញ សូមប្រកបដោយសុខសុវត្ថិភាព។

មួយវិញទៀត ឯកឧត្ដម អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សិស្សនិស្សិត រាល់ការធ្វេីដំណេីរសូមចូលរួមគោរពច្បាប់ចរាចណ៍ទាំងអស់គ្នា ដោយបើកបរដោយការប្រុងប្រយ័ត្ន យោគយល់ អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកតាមដងផ្លូវ កុំបើកបរហួសល្បឿនកំណត់៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *