ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បេីកកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤

admin By admin October 14, 2026

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ស្ថិតនៅសាលប្រជុំសាលាខេត្ត។ 

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយ នាយករងរដ្ឋបាល លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត នាយក នាយករងទីចាត់ការចំណុះសាលាខេត្ត មេធាវីប្រចាំសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំបានអនុម័តលើរបៀបវារៈ ដូចខាងក្រោម:១. ការពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

២. ការពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកំពង់ចាម ប្រចាំខែកញ្ញា និងទិសដៅការងារសម្រាប់ខែតុលា ឆ្នាំ២០២៦។

៣. ការពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពរយៈពេលបីខែ គឺខែតុលា ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម។

៤. ការពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងស្តីពីការបែងចែកប្រាក់រង្វាន់ប្រចាំខែ ជូនមន្ត្រីនៃសាលាខេត្តកំពង់ចាម ដែលទទួលបានពីការផ្តល់សេវារដ្ឋបាល សម្រាប់ខែកញ្ញា ឆ្នាំ២០២៦។

៥. បញ្ហាផ្សេងៗ។

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *