ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ

admin By admin October 15, 2026

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ក្នុងឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងចូលព្រះទិវង្គត (១៥ តុលា ២០១២-១៥ តុលា ២០២៦) នៅមណ្ឌបព្រះបរមរូប ក្នុងរាជធានីភ្នំពេញ។

ព្រះរាជពិធីនេះធ្វើឡើងដើម្បីរំឭកដល់ព្រះរាជគុណូបការៈដ៏ថ្លៃថ្លារបស់ព្រះអង្គ ដែលបានបូជាព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជារាស្ត្រខ្មែរ។

BV PLUS NEWS

ព័ត៌មានប្រជាជនកម្ពុជា — សូមតាមដានព័ត៌មានបន្តពី BV PLUS NEWS។

Leave a Reply

Your email address will not be published. Required fields are marked *