ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ របស់ក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា

នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្តសម្រាប់ឆមាសទី២ របស់ក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ឯកឧត្តម លោកជំទាវ ឧត្តមសេនីយ៍ឯក ជាតំណាងអនុប្រធាន សមាជិកនៃក្រុមប្រឹក្សាភិបាល និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ នៅសាលប្រជុំខេត្តត្បូងឃ្មុំ ទីស្តីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ សមាជិកនៃក្រុមប្រឹក្សាភិបាលទាំងអស់ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាភិបាលនាពេលនេះ។ បន្ទាប់មក ឯកឧត្តមបណ្ឌិត ប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានិងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាភិបាល អានរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ ដើម្បីជូនអង្គប្រជុំជ្រាប។

បន្ទប់ពីបានស្តាប់ការអានរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ និងលើកទិសដៅការបន្តសម្រាប់ឆមាសទី២ របស់ប្រធានបណ្ឌិត្យសភា រួមចក ឯកឧត្តមប្រធានអង្គប្រជុំ បានជូនវេទិកានេះដល់ តំណាងអនុប្រធាន និងសមាជិក្រុមប្រឹក្សាភិបាល ដើម្បីផ្តល់មតិយោបល់ដែលជាធាតុចូលដ៏សំខាន់សម្រាប់កែសម្រួលខ្លឹមសាររបាយការណ៍។

ជាកិច្ចបន្ត ឯកឧត្តមបណ្ឌិត ប្រធានអង្គប្រជុំ បានធ្វើការបូកសរុបលទ្ធផលការងារ និងដាក់ចេញទិសដៅសម្រាប់អនុវត្តបន្ត ចំនួន៨ចំណុច ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ដូចខាងក្រោម៖

១-ត្រូវជំរុញការកែទម្រង់កម្មវិធីសិក្សា ឱ្យស្របតាមបរិបទសង្គម ដោយផ្ដោតលើ Digital, AI, Drone និង Robotics។

២-ត្រូវរៀបចំបង្កើតមជ្ឈមណ្ឌលព័ត៌មានវិទ្យា ដើម្បីប្រឡងយកវិញ្ញាបនបត្រតាមកម្រិតនៃការសិក្សា។

៣- ត្រូវបើកដំណើរការបណ្ណាល័យចាប់ពីម៉ោងបំពេញការងាររហូតដល់ម៉ោង១២:00 យប់ដើម្បីឱ្យអ្នកសិក្សាអាចស្រាវជ្រាវតាមប្រព័ន្ធកុំព្យូទ័រ។

៤-បណ្ឌិត្យសភានគរបាលកម្ពុជា និងអគ្គនាយដ្ឋានធនធានមនុស្ស ត្រូវពិនិត្យលើផែនការបណ្ដុះបណ្ដាលឱ្យស្របតាមបរិបទឌីជីថល ក្នុងនោះ ត្រូវមានអ្នកជំនាញព័ត៌មានវិទ្យាយ៉ាងតិច ២០% តាមបណ្ដាអង្គភាពចំណុះក្រសួងមហាផ្ទៃ។

៥-ត្រូវដាក់ឱ្យអនុវត្តនូវការសរសេរសារណាបទ សម្រាប់កម្មវិធីសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា ជាពិសេស ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល យ៉ាងតិចមាននិស្សិតចំនួន១០% ត្រូវសរសេរសារណាបទ ជារៀងរាល់ឆ្នាំ។

៦-ពិនិត្យលទ្ធភាពរៀបចំប៉ុស្តិ៍ប្រចាំបញ្ជាចល័ត លក្ខណៈជាទូកុងតឺន័រ ដោយត្រូវរៀបចំឱ្យមានបន្ទប់ទឹក តុ កុំព្យូទ័រ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ដ្រូន និងអាចសម្រាកបាន ព្រមទាំងអាចភ្ជាប់ជាមួយ Command Center របស់ក្រសួងមហាផ្ទៃ។

៧-បណ្ឌិត្យសភានគរបាលកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវសហការគ្នារៀបចំដំណើរវគ្គកម្រិតបឋមវិជ្ជាជីវៈនគរបាលដែលនៅសេសសល់ ដោយធ្វើការបណ្ដុះបណ្ដាលតាមប្រព័ន្ធអនឡាញ និងអនុវត្តជាក់ស្ដែង។

៨-ត្រូវធ្វើការស្រាវជ្រាវនៅទីតាំងបង្ក្រាបកន្លែងឆបាកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធ្វើការចងក្រងជាឯកសារសម្រាប់បណ្ដុះបណ្ដាល ដល់និស្សិត សិស្សនគរបាលជាតិ ស្តីពីករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Scam Online)៕

ប្រភព៖ បណ្ឌិត្យសភានគរបាលកម្ពុជា

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Add a Comment

Your email address will not be published. Required fields are marked *