ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញចុះជួបសំណេះសំណាល និងត្រួតពិនិត្យការងារផ្ទាល់ ជាមួយមន្ត្រីនគរបាលជាតិ នៃប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង

សៀមរាប ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំសហការី ចុះជួបសំណេះសំណាល និងត្រួតពិនិត្យការងារផ្ទាល់ ជាមួយមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ និងលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បាននាំយកសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ប្រគល់ជូនលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង ដើម្បីជាការឆ្លើយតប និងជំរុញល្បឿនក្នុងការងារផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា និងកាន់តែមានភាពងាយស្រួល៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Add a Comment

Your email address will not be published. Required fields are marked *