សូមគោរពជូន៖
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រuកម្ពុជា
ក្នុងឱកាសដ៏មហានក្ខត្តឫក្ស ប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីបុណ្យខួបចម្រើនជន្មាយុ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៖
ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃ អង្គភាពសារព័ត៌មាន BV PLUS NEWS សូមសម្តែងនូវគារវភក្តីយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរបវរមហាប្រសើរ សិរីសួស្តី ជ័យមង្គល វិបុលសុខ ជូនចំពោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី។
សូម សម្តេចធិបតី មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើន ជឿនលឿន សន្តិភាព និងសម្តេចបាននូវសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតជូនជាតិ និងប្រជាជន។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា នៃអង្គភាពសារព័ត៌មាន BV PLUS NEWS សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គោរពជូនពរពី៖ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ នៃ អង្គភាពសារព័ត៌មាន BV PLUS NEWS
