ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជេីញជាអធិបតី ដឹកនាំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី ការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មនៅរដ្ឋបាលថ្នាក់ក្រោមជាតិ

admin By admin October 22, 2026

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលាឆ្នាំ២០២៦ នេះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតី ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ។

កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងព័ត៌មាន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រធានក្រុមប្រឹក្សានីតិកម្ម អគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំនៃអគ្គនាយដ្ឋានរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត ។

ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាប្រធានអង្គប្រជុំ បានថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ តំណាងក្រសួង ពាក់ព័ន្ធទាំងអស់ដែលបានអញ្ជេីញចូលរួមកិច្ចប្រជុំ គណៈកម្មការអន្តរក្រសួង ស្តីពី ការគ្រប់គ្រងការផ្សព្វផ្សាយពាណិជកម្មនៅរដ្ឋបាលថ្នាក់ក្រោមជាតិនាឱកាសនេះ ។

បន្ថែមពីនេះ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ក៏បានស្នេីដល់ ឯកឧត្តម លោកជំទាវ តំណាងក្រសួង ពាក់ព័ន្ធ ពិនិត្យ និងផ្តល់យោបល់ចូលរួមចំពោះសេចក្តីព្រាងអនុក្រឹត្យនេះតាមជំពូក និងមាត្រានីមួយៗ ដោយផ្អែកទៅលើគោលការណ៍ការសំខាន់ៗដូចជា សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងសោភណភាព

វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីល្អរបស់ជាតិ ខ្លឹមសារ សំឡេង និងរូបភាពនៃការផ្សព្វផ្សាយពាណិជ្ជម្ម គុណភាពផ្ទាំងផ្សព្វផ្សាយដែលត្រូវដំឡើង ឬសាងសង់ ទីតាំងដែលត្រូវហាមឃាត់ កាត់បន្ថយជាអតិបរមានូវសំឡេងរំខានផលប៉ះពាល់ដែលអាចកើតមានឡើង ព្រមទាំងការគោរពតាមគោលការណ៍ច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

សូមបញ្ជាក់ជូនបន្ថែមផងដែរថា៖ សេចក្តីព្រាងអនុក្រឹត្យ ស្តីពី ការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះចែកចេញជា ១០ជំពូក ស្មេីរនឹង ៥៥មាត្រា ត្រូវបានប្រជុំពិនិត្យ និងបានផ្តល់ធាតុពីបណ្តាក្រុមការងារបច្ចកទេស រដ្ឋបាលថ្នាក់ក្រោមជាតិ និងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំអន្តរក្រសួងពាក់ព័ន្ធជាច្រើនលើក ដើម្បីឱ្យទម្រង់និងខ្លឹមសារមានសង្គតភាព តម្លាភាព និងអនុវត្តបានចំពោះការគ្រប់គ្រងផ្ទាំងផ្សព្វផ្សាយពាណិជកម្មទាំងចល័ត និងអចល័តនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រាជធានី ក្រុង ស្រុក ខណ្ឌទូទាំងប្រទេស ។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *