កម្លាំង​ការិយា​ល័​យ​ប្រ​ឆាំង​គ្រឿ​ងញៀន​ខេត្តបន្ទា​យ​មានជ័យ ចុះប្រ​តិបត្តិកា​របង្ក្រាប​ករណី​គ្រឿង​ញៀន ​នៅ​ក្នុងក្រុង​ប៉ោយ​ប៉ែត ​ដោយ​ឃាត់ខ្លួនជ​នស​ង្ស័យ​បាន​ជាបន្ត​បន្ទា​ប់សរុប​៤នាក់

admin By admin August 29, 2026

ខេត្តបន្ទាយ​មា​នជ័យ៖ ដោ​យអនុវត្តតា​មបទបញ្ជា​ពីលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នង​ការ​នគរបា​លខេត្តបន្ទាយ​មានជ័យ នាថ្ងៃទី២​៨ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយា​ល័យ​ប្រឆាំងគ្រឿ​ងញៀន ដឹកនាំដោយលោកឧត្ដម​សេនីយ៍ត្រី ធិន​ ស៊ិន​ដេត ស្នងការរង ទទួល​ផែនការ​ងារនគរ​បាលប្រឆាំ​ងគ្រឿង​ញៀន សហ​ការជាមួយនឹង​ប៉ុស្តិ៍ន​គរបា​លរដ្ឋបាលប៉ោយប៉ែត បាន​ចុះប្រតិបត្តិ​ការ​បង្ក្រាបបទល្មើស​ជួញដូ​រដោ​យខុស​ច្បាប់នូវសារធាតុ​ញៀន នៅ​ចំណុចផ្លូវលំ ស្ថិតក្នុងភូមិ​ប៉ាលិ​លេយ្យ២ សង្កាត់​/ក្រុងប៉ោយប៉ែត ដោយ​ឃាត់ខ្លួនជ​នសង្ស័យ​បាន ចំនួន​០២នាក់  ៖
១.ឈ្មោះ ​ផន សំហេង ភេទប្រុស​ ជនជា​តិខ្មែរ អាយុ​២៤ឆ្នាំ និង ២​.ឈ្មោះ គៀប​ ឡៃសេង ភេទប្រុស ជនជា​តិខ្មែរ អាយុ ​២៤ឆ្នាំ ដកហូ​តបាន​វត្ថុតាង​ក្បាល​ផតខេ (POD​ K)ចំនួន ​០៥កញ្ចប់វេចខ្ចប់រួច និងទូ​រសព្ទដៃ ០១​គ្រឿង​។ ដោយផ្អែក​តាមច​ម្លើយ​សារ​ភាព​ជន​សង្ស័យ​ខាងលើ ​កម្លាំង​សមត្ថកិច្ច​ឈាន​ទៅ​កា​រឃាត់ខ្លួន​ជនស​ង្ស័យបាន​០២​នាក់ទៀត ក្នុងនោះ​មានស្រី​០១នាក់ ៖ ១, ឈ្មោះ POM​ARIO ភេទប្រុស ​អាយុ២៩ ឆ្នាំ ជ​នជាតិឥណ្ឌូនេ​ស៊ី និ​ង ២. ​ឈ្មោះ ឆា​យ សិលា ​អាយុ ២២ ឆ្នាំ ជនជា​តិខ្មែរ ។ ​វត្ថុតាងដក​ហូតបាន​រួមមានៈ​ទូរសព្ទ ០១គ្រឿង, ក្បាលផត​ខេ (POD K) ដែលវេ​ចខ្ចប់រួចចំនួ​ន១៥​កញ្ចប់,ក្បាល​ផតខេ (POD K)មិន​ទាន់វេចខ្ចប់គ្មាន​ទឹកចំនួន​ ១៥ក្បាល,ម៉ា​ស៊ីនផតខេ (POD K) ចំនួន ០២ដើម ​និងសំ​បក​ថង់សម្រាប់វេចខ្ចប់​មួយចំនួន ។បច្ចុប្បន្នជសង្ស័យខាងលើ​ កម្លាំង​ការិយា​ល័យ​ កំពុងក​សាង​សំណុំ​រឿង​ ចាត់​ការតាមនី​តិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *