ក្រោយជិះកង់ ហាលខ្យល់ ហាលភ្លៀង ២ ឆ្នាំ ឆ្លងកាត់ប្រទេស ៤០ ប្រទេស ដើម្បីកុមារកម្ពុជា លោក ទីវ តារារិទ្ធិ បានត្រឡប់មកដល់ខ្មែរវិញហើយ!

admin By admin August 6, 2026

លោក ទីវ តារារិទ្ធិ ដែលជាអ្នកជិះកង់ផ្សងព្រេងដ៏ល្បីល្បាញ ក្នុងបេសកកម្មមនុស្សធម៌ដើម្បីកុមារកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកដល់ទឹកដីកំណើតវិញហើយ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ ក្រោយពីបានចំណាយពេលអស់ជាច្រើនខែ ជិះកង់ឆ្លងកាត់ទ្វីបធំៗចំនួន៣ លើពិភពលោក។

គួររំលឹកផងដែរថា បេសកកម្មនេះ បានចាប់ផ្តើមឡើងកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដោយលោក ទីវ តារារិទ្ធិ បានសម្រេចចិត្តចាកចេញពីចំណុចចាប់ផ្តើមនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ ក្នុងរយៈពេលកន្លងមកនេះ អ្នកជិះកង់វ័យ ៣៦ឆ្នាំរូបនេះ បានពុះពារគ្រប់ឧបសគ្គ បើកបរលើចម្ងាយផ្លូវដ៏វែងឆ្ងាយរហូតដល់ទៅជាង ៦ម៉ឺនគីឡូម៉ែត្រ ដោយឆ្លងកាត់ប្រទេសសរុបចំនួន ៤០ ទាំងនៅទ្វីបអាស៊ី ទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិកខាងត្បូង។

ទោះជាយ៉ាងណាក៏ដោយ បើទោះបីជាការធ្វើដំណើរឆ្លងទ្វីបត្រូវបានបញ្ចប់ជាស្ថាពរក៏ពិតមែន ប៉ុន្តែគោលដៅនៃការរៃអង្គាសថវិកា ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា នៅមិនទាន់សម្រេចបាន ១០០% នៅឡើយទេ។

លោក ទីវ តារារិទ្ធិ បានបញ្ជាក់ឱ្យដឹងថា ថវិកាសរុបដែលទទួលបានរហូតមកទល់ពេលនេះ គឺនៅខ្វះចំនួន ៣ម៉ឺនដុល្លារអាមេរិកទៀត ទើបគ្រប់ចំនួន ២៥ម៉ឺនដុល្លារ ដែលជាតួលេខគោលដៅកំណត់នៃបេសកកម្មមនុស្សធម៌មួយនេះ។

Leave a Reply

Your email address will not be published. Required fields are marked *