ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមនាយឧត្តមសេនីយ៍ Ko Ko Oo រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានឯកភាពគ្នា ចាត់តាំងក្រុមការងារជំនាញរៀបចំកសាងឯកសារអនុស្សរណៈនៃការយោគយល់គ្នា (MoU) សំដៅពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យមហាផ្ទៃ ឆ្លើយតបបរិបទនៃបញ្ហាប្រឈមជាសកលពាក់ព័ន្ធនឹងវិស័យសន្តិសុខ។ នេះបើតាមលទ្ធផល នៃជំនួប ដែលប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី២៤…
ឯកឧត្តម ប៉ាវ ហមផាន អញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ ចូលរួមអបអរសាទរ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ខួបលើកទី៣៣ (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៦)
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូ ក្រសួងមហាផ្ទៃ ចូលរួមអបអរសាទរ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ខួបលើកទី៣៣ (២៤ កញ្ញា ១៩៩៣ – ២៤…
រដ្ឋបាលខេត្តតាកែវ ប្រារព្ធទិវាប្រកាសរដ្ឋធម្មនុញ្ញ ខួប ៣៣ឆ្នាំ និងប្តេជ្ញាបន្តការពារសន្តិភាព
តាកែវ៖ ក្នុងឱកាសប្រារព្ធខួបលើកទី៣៣ នៃ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ “ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរខេត្តតាកែវ បានប្រារព្ធរៀបចំពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក ដើម្បីសម្តែងនូវការគោរព និងរំលឹកគុណចំពោះច្បាប់កំពូលរបស់ជាតិកម្ពុជា។ ក្នុងពិធីនេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់យ៉ាងច្បាស់អំពីតម្លៃប្រវត្តិសាស្ត្រ និងភាពខានមិនបាន នៃរដ្ឋធម្ម…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួប រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារ
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលជួបឯកឧត្តមនាយឧត្តមសេនីយ៍ Ko Ko Oo រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងគណៈប្រតិភូ ក្នុងជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារ នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួប អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋសិង្ហបុរី ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលជួបឯកឧត្តម Zhulkarnain Abdul Rahim អនុរដ្ឋមន្ត្រីក្រសួងការបរទេស និងក្រសួងមហាផ្ទៃ នៃសាធារណរដ្ឋសិង្ហបុរី និងគណៈប្រតិភូ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសាលទទួលភ្ញៀវអន្តរជាតិ…
កម្ពុជា និងមីយ៉ាន់ម៉ា បើកទំព័រសហប្រតិបត្តិការថ្មីមួយបន្ថែមទៀត ដោយចាប់ផ្ដើមព្រាង MoU ក្នុងវិស័យមហាផ្ទៃ ផ្ដោតលើសន្តិសុខ
កម្ពុជា និងមីយ៉ាន់ម៉ា បើកទំព័រសហប្រតិបត្តិការថ្មីមួយបន្ថែមទៀត ដោយចាប់ផ្ដើមព្រាង MoU ក្នុងវិស័យមហាផ្ទៃ ផ្ដោតលើសន្តិសុខ
រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា លើកទី២ រំលឹកខួប៣៣ឆ្នាំ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ”
( ខេត្តកំពង់ស្ពឺ)៖ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតី ដាក់ក្រពុំបិណ្ឌផ្កាឈូក គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា លើកទី២ រំលឹកខួប៣៣ឆ្នាំ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ”។ ពិធីនេះក៏មានការអញ្ជេីញចូលរួមឯកឧត្តម លោកជំទាវ…
នគរបាលកម្ពុជា-កូរ៉េ សហការបង្ក្រាប Online Scams ១៥ករណី ឃាត់ខ្លួនជនជាតិកូរ៉េ ជិត២០០នាក់ ប្រព្រឹត្តការឆបោកក្រោមរូបភាពចម្រុះ
កិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងភ្នាក់ងារនគរបាលជាតិកូរ៉េ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសឆ្លងដែន រួមទាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ តាមរយៈការផ្លាស់ប្ដូរព័ត៌មានជាមួយភាគីកូរ៉េ ក្នុងរយៈពេលចុងក្រោយនេះ សមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនជនជាតិកូរ៉េ សរុប១៧៩នាក់ ស្រី ១១នាក់ ជាប់ពាក់ព័ន្ធបទល្មើសOnline Scams។ នេះបើយោងតាមការថ្លែងរបស់ លោកបណ្ឌិត ទូច…
ឯកឧត្ដម ឃួង ស្រេង អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍វត្តភ្នំ«Wat Phnom Fair »
នារាត្រីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកពិព័រណ៍វត្តភ្នំ«Wat Phnom Fair » ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈប្រតិភូ GX Summit…
Cambodian and Korean Police Cooperated to Crack Down on 15 Online Scam Cases, Detaining Nearly 200 Korean Nationals Committing Fraud Under Various Forms
The cooperation between the General Commissariat of National Police and the Korean National Police Agency to prevent, intercept, and crack…