រដ្ឋបាលខេត្តតាកែវ រៀបចំពិធីអបអរសាទរខួបលើកទី២២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង

តាកែវ៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នេះ នៅបរិវេណសួនច្បារមាត់បឹងតាកែវ រដ្ឋបាលខេត្តតាកែវបានរៀបចំ ព្រះរាជពិធីអបអរសាទរខួបលើកទី២២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ (២៩ តុលា ២០០៤ – ២៩ តុលា ២០២៦) ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី…

អបអរសាទរគម្រប់ខួបលើកទី២២ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា (២៩ តុលា ២០០៤ – ២៩ តុលា ២០២៦)

គួរបញ្ជាក់ដែរថា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានក្រុមប្រឹក្សារាជសម្បត្តិបោះឆ្នោតជ្រើសរើសជាឯកច្ឆន្ទ នាថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំវក ឆស័ក ព.ស.២៥៤៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះគោរមងារ “ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ…

រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធពិធីថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ

បាត់ដំបង៖ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ យុវជន និងសិស្សានុសិស្សប្រារព្ធពិធីថ្វាយព្រះពរព្រះមហាក្សត្រក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី២២ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ។ពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦។…

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនពលរដ្ឋមានជីវភាពខ្វះខាតចំនួន ១៥០ គ្រួសារ នៅស្រុកកំពង់សៀម

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តកំពង់ចាម អមដំណើរដោយឯកឧត្តម លោកជំទាវ ព្រមទាំងសមាជិក សមាជិកាគណៈកម្មាធិការសាខា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន…

ក្រុមការងារអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅលើដងផ្លូវជាតិលេខ៦ ក្នុងស្រុកសូទ្រនិគម

សៀមរាប៖ ថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ចូលរួមសហការណ៍ជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម និងកម្លាំងកងរាជអាវុធហត្ថស្រុក ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ត្រួតពិនិត្យធ្វើតេស្តស្វែងរកសារធាតុញៀន ផ្សព្វផ្សាយណែនាំច្បាប់ស្តី ពីចរាចរណ៍ផ្លូវគោក និងបានចែកជូនសៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងឯកសារពាក់ព័ន្ធមួយចំនួន ជូនដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវ…

សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ បានអញ្ជើញជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ។

ធនធានមនុស្ស គឺជាអាទិភាពរបស់ប្រទេសជាតិ ព្រោះធនធានមនុស្ស គឺជាគន្លឹះក្នុងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។ ការអភិវឌ្ឍធនធានមនុស្ស គឺឈរលើកត្តា​សំខាន់ ៣ គឺ៖ ១. សុខភាព, ២. ចំណេះដឹង និងបំនិន និង៣. ជីវភាព (មុខរបរ និងការងារ)។ ក្នុងការប្រឡងលើកនេះ បេក្ខជនបានមកប្រឡងសរុប ១៤៩.៨៧១នាក់…

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម។ វិមានសាមគ្គីភាព, ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក…

អភិបាលខេត្តកំពង់ចាម អញ្ជើញប្រកាសបើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម

ព័ត៌មានលម្អិត អភិបាលខេត្តកំពង់ចាម អញ្ជើញប្រកាសបើកការប្រណាំងទូក បណ្តែតប្រទីប តាំងពិព័រណ៍ និងអុជកាំជ្រួច នៅក្រុងកំពង់ចាម 51 26-តុលា-2026 ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ ចែករំលែកបន្ត តំណរភ្ជាប់ (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពក្នុងខេត្តជាច្រើនទៀត…

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើករណីសំណើសុំជួយអន្តរាគមន៍ទប់ស្កាត់ការអនុវត្តគម្រោងនៅមុខក្រុមហ៊ុន ហឹរ៉ាយហ្សិន អៅដរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើករណីសំណើសុំជួយអន្តរាគមន៍ទប់ស្កាត់ការអនុវត្តគម្រោងនៅមុខក្រុមហ៊ុន ហឹរ៉ាយហ្សិន អៅដរ (ខេមបូឌា) ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាមួយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។…

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ៖ អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ ដែលជាសមិទ្ធិផលថ្មីដ៏ធំធេងមួយបន្ថែមទៀត ក្រោមជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ហើយក្រោយបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ ដើម្បីសម្រួលដល់ការបំពេញកិច្ចការងាររបស់មន្ត្រីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសការផ្តល់សេវារដ្ឋបាល-សេវាសាធារណៈចាំបាច់នានា ជូនបងប្អូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរបន្ថែមទៀត។ ពិធីដាក់សម្ពោធប្រើប្រាស់ជាផ្លូវការនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ប្លែក វ៉ា រី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត…