សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (LE Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម

នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ ១៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង…

កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត

នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២៦។…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការជូន ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម

ភ្នំពេញ​ ៖ នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការជូនឯកឧត្តម ឡេ មិញ ហ៊ឹង (LE…

អភិបាលខេត្តបន្ទាយមានជ័យ៖ វីរកងទ័ពកម្ពុជា ជានិមិត្តរូបនៃការលះបង់ដ៏ខ្ពង់ខ្ពស់ និងជារបងការពារជាតិយ៉ាងរឹងមាំ

បន្ទាយមានជ័យ៖ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងភរិយាលោកជំទាវ ជ័យ ណារី ព្រមទាំងមានការអមដំណេីរដោយសមាជិក្រមប្រឹក្សាខេត្ត ក្រុមការងារបាននាំយកនូវអំណោយមានគ្រឿងឧបភោគបរិភោគ ត្រី…

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អណ្ជើញចូលរួមអរសាទរខួបលើកទី៨០ឆ្នាំ នៃថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សម្ពោធអគារសិក្សាថ្មី ២ខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៦ ដំបូងមានឈ្មោះថា “សាលាមន្រ្តីសុខាភិបាល” ហើយបានវិវត្ត និងប្តូរឈ្មោះជាបន្តបន្ទាប់។ ក្រោយពីត្រូវបានបោះបង់ចោលក្នុងរបប ប៉ុល ពត ស្ថាប័ននេះបានបើកដំណើរការឡើងវិញនៅឆ្នាំ ១៩៨០ និងបានក្លាយជាសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនៅឆ្នាំ ១៩៩៧។ នៅខែធ្នូ ឆ្នាំ ២០០១ សាកលវិទ្យាល័យបានក្លាយជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ហើយបានបន្តអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ…

អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត

ព្រឹកថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦។លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដឹកនាំកម្លាំងចុះជួយសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋតាមដងផ្លូវជាតិលេខ៥ និងតាមតំបន់មួយចំនួនដែលរងផលប៉ះពាល់ពីទឹកជំនន់ដោយទឹកភ្លៀង។សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់និងសុំកុំមានការធ្វេសប្រហែសឲ្យសោះជាពិសេសនៅផ្ទះមានក្មេងតូចៗ ចាស់ជរា ស្រ្តីមានផ្ទៃពោះ ។