សម្ដេចតេជោហ៊ុនសែន:

រូបថតប៉ុន្មានសន្លឹកនេះបានជួយប្រាប់កូនៗនិងចៅៗខ្ញុំថាមានតែការខិតខំប៉ុណ្ណោះទើបឈានទៅមុខបាន។ម្យាងទៀតក៏ជាមេរៀនសម្រាប់ឪពុកម្តាយកុំទម្រើសកូនឲ្យកូនប្រឹងរៀននិងប្រាប់កូនថាត្រូវលោតទៅក្នុងទឹកទើបចេះហែលទឹក។សម្រាប់កូនវិញត្រូវតែប្រឹងប្រែងដោយខ្លួនឯងកុំអាងលើឪពុកម្តាយដែលមានអំណាចឬលុយកាក់។អ្វីដែលសំខាន់បំផុតនោះគឺគុណធម៍ សិលធម៍ចេះគោរពចាស់ទុំចេះជួយអ្នកក្រីក្រកុំភ្លេចថាខ្លួនជាកូនកសិករជាចៅកសិករនិងជាចៅទួតរបស់កសិករ។សូមសង្កេតមើលរូបភាពកូនៗខ្ញុំកាលពីនៅតូចៗនិងអាចយល់បានពីរបៀបគ្រប់គ្រងថែទាំកូននិងការប្រឹងប្រែងរបស់កូនទម្រាំមានថ្ងៃនេះ៕

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញបិទព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៦

ព្រៃវែង ៖ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីពិធីបិទព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២៦ នៅតាមបណ្តោយមាត់ទន្លេ (ចុងប៉ម) ស្ថិតក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង…

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រៀបចំពិធីប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៦

ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឯកឧត្តម…

លោកជំទាវ ជូ ប៊ុនអេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងអាហារសាមគ្គីជូនដល់វីរនគរបាល និងកងទ័ពការពារព្រំដែន និងមន្រ្តីនៃអធិការដ្ឋាននគរបាល ស្រុកសំពៅលូន ខេត្តបាត់ដំបង

នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល  និងអាហារសាមគ្គីជូនដល់វីរនគរបាល និងកងទ័ពការពារព្រំដែន…

ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការងារប្រចាំខែតុលា និងប្រកាសផ្ទេរសម្រួលភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ

ខេត្តបាត់ដំបង៖ នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នេះ នៅសាលប្រជុំធំ ស្ថិតក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្របតាមអនុសាសន៍របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីដឹកនាំ «កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលការងារប្រចាំខែតុលា…

ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អញ្ជើញដឹកនាំប្រតិភូរង និងកីឡាករ -កីឡាការិនី ចេញដំណើរទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ The 4th USIP World Police Games ឆ្នាំ២០២៦

ខេត្តកណ្តាល៖ រសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានប្រតិភូ បានអញ្ជើញដឹកនាំប្រតិភូរង និងកីឡាករ –កីឡាការិនី ចេញដំណើរទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ The 4th USIP World Police Games ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦  នៅទីក្រុង Santo Domingo សាធារណរដ្ឋដូមីនីក។ នាឱកាសនោះ ឯកឧត្តមអគ្គលេខាធិការប្រធានប្រតិភូ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាក្រសួងមហាផ្ទៃ ដែលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្នុងការចាត់បញ្ជូនប្រតិភូ–ប្រតិភូរង គ្រូបង្វឹក–គ្រូជំនួយ និងកីឡាករ–កីឡការិនី សរុបចំនួន១៥រូប លើ៣ប្រភេទកីឡា រួមមាន៖បាល់ទះលើឆ្នេរខ្សាច់ ហែលទឹក និងយូដូ ដើម្បីចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ The 4th USIP World Police Games ឆ្នាំ២០២៦ នៅទីក្រុង Santo Domingo សាធារណរដ្ឋដូមីនីក។  ក្នុងនោះដែរ ឯកឧត្តម ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលបានជំរុញ និងលើកទឹកចិត្ត ដល់ប្រតិភូ–ប្រតិភូរង គ្រូបង្វឹក–គ្រូជំនួយព្រមទាំងកីឡាករ–កីឡាការិនី ដែលបានចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំបែបនេះ៕

ឯកឧត្តម វ៉ី សំណាង អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការរៀប ចំសួនច្បារ និងហេដ្ឋារចនា សម្ព័ន្ធជុំវិញមាត់បឹងតាកែវ ដើម្បីត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក

តាកែវ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តតាកែវ បានដឹកនាំប្រតិភូ និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការរៀបចំវេទិកាអុំទូក សួនច្បារ និងហេដ្ឋារចនា សម្ព័ន្ធជុំវិញតំបន់មាត់បឹងតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ ។…

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ នៅសាលប្រជុំរបស់នាយកដ្ឋានភស្តុភារ និងសម្ភារបច្ចេកទេស (និរោធ) ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម…

លោកជំទាវ ជួញ សុឆៃ បន្តបេសកកម្មចុះសួរសុខទុក្ខ និងអាហាសាមគ្គី ជូនវីរនគរបាល និងកងទ័ពការពារព្រំដែន នៅវរសេនាតូចលេខ៨១៩ ក្នុងស្រុកកំរៀង

បាត់ដំបង៖ នៅថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ជួញ សុឆៃ អនុរដ្ឋលេខាធិការ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ និងលោកជំទាវ ជូ ប៊ុនអេង…