អភិបាលខេត្តកំពត អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន
កំពត៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ១០-១១ ខែសីហា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន កំពតក្រុង ស្ថិតក្នុងក្រុងកំពត។ ដោយក្ដីយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះក្មួយៗសិស្សានុសិស្ស ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភផ្តល់ជូននូវអង្ករ និងត្រីខ ដោយផ្ទាល់ ព្រមទាំងបានណែនាំដល់អាជ្ញាធរក្រុង-ស្រុកដែលមានមណ្ឌលប្រឡង...
អភិបាលខេត្តបាត់ដំបង លើកទឹកចិត្តបេក្ខជនប្រឡងបាក់ឌុប ប្រមូលស្មារតី និងចំណេះដឹង មកបញ្ចេញនៅថ្ងៃប្រឡង ដើម្បីទទួលបានលទ្ធផលល្អ
បាត់ដំបង៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញកាត់កញ្ចប់វិញ្ញាសាជានិមិត្តរូបសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំ២០២៦នៅមណ្ឌលប្រឡងវិទ្យាល័យនេត យ៉ង់ ស្ថិតក្នុងក្រុងបាត់ដំបង។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ដើម្បីឱ្យការប្រឡងប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងមានសណ្តាប់ធ្នាប់ របៀបរៀបរយល្អ រដ្ឋបាលខេត្តបានចាត់កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងដំណើរការប្រឡង,ទប់ស្កាត់កុំឱ្យមានការដំឡើងថ្លៃសេវាស្នាក់នៅ និងម្ហូបអាហារ,ជួយសម្រួលរៀបចំទីកន្លែងស្នាក់នៅសម្រាប់បេក្ខជនមានជីវភាពខ្វះខាត...
អភិបាលខេត្តកំពង់ធំ ផ្តាំផ្ញើដល់បេក្ខជនប្រឡងបាក់ឌុបទាំងអស់ ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អ និងជូនពរឲ្យជាប់ទាំងអស់គ្នា
(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្ត និងផ្តាំផ្ញើដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អនិងជូនពរឲ្យជាប់ទាំងអស់គ្នា។ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានលើកឡើងនៅក្នុងឱកាសអញ្ជើញចូលរួមពិនិត្យ និងបើកវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (Bac II) នៅមណ្ឌលប្រឡងវិទ្យាល័យកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែ សីហា ឆ្នាំ២០២៦។ ឯកឧត្តម បានបញ្ជាក់ថា សម្រាប់ដំណើរប្រឡងថ្ងៃទី១នេះ...
ឯកឧត្តម ឃួង ស្រេង អញ្ជើញចូលរួមបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យព្រះសីសុវត្ថិ រាជធានីភ្នំពេញ
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញចូលរួមបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១០ សីហា ២០២៦ នៅវិទ្យាល័យព្រះសីសុវត្ថិ រាជធានីភ្នំពេញក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។...
ឯកឧត្តម សរ សុពុត្រា អញ្ជើញបើកវិញ្ញាសាប្រឡងបាក់ឌុប ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង
ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីបើកហឹបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ នៅមណ្ឌលប្រឡង មជ្ឈមណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង។ ក្នុងឱកាសនោះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានធ្វើការណែនាំ និងលើកទឹកចិត្តដល់បេក្ខជនប្រឡងទាំងអស់ឱ្យខិតខំប្រឹងប្រែងប្រឡងឱ្យអស់ពីសមត្ថភាព មានស្មារតីមាំមួន មិនត្រូវភ័យខ្លាច ឬតក់ស្លុត និងត្រូវគោរពបទបញ្ជាប្រឡងឱ្យបានខ្ជាប់ខ្ជួន...
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ចូលរួមបើកវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យ ១០មករា ១៩៧៩ ខាងជេីង
នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញបើកវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យ ១០មករា ១៩៧៩ ខាងជេីង ដោយមានការអញ្ជើញចូលរួមពីនាយកសាលា និងលោកគ្រូ អ្នកគ្រូ ព្រមទាំងអ្នកពាក់ព័ន្ធផងដែរ។ នាឱកាសនេះដែរ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានណែនាំ និងផ្តាំផ្ញើមួយចំនួន ដល់លោកគ្រូ អ្នកគ្រូ...
ឯកឧត្តម វ៉ា ថន អញ្ជើញជាអធិបតីកាត់បើកវិញ្ញាសា ដើម្បីចាប់ផ្ដើមដំណើរការនៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦
ឯកឧត្តម វ៉ា ថន អញ្ជើញជាអធិបតីកាត់បើកវិញ្ញាសា ដើម្បីចាប់ផ្ដើមដំណើរការនៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦ 9 10-Aug-2026 Sub-nation news Share Link ខេត្តក្រចេះ៖ ព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីកាត់បើកវិញ្ញាសា ដើម្បីចាប់ផ្ដើមដំណើរការនៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥-២០២៦...
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមបើកវិញ្ញាសាប្រឡង នៅមណ្ឌលវិទ្យាល័យពោធិ៍សាត់
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដំណើរការនៃការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ បានចាប់ផ្តើមបើកជាផ្លូវការហើយ នៅទូទាំងប្រទេស ក៏ដូចជា នៅក្នុងទឹកដីខេត្តពោធិ៍សាត់។ ជាក់ស្តែងនៅមណ្ឌលវិទ្យាល័យពោធិ៍សាត់ ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគប្រចាំខេត្តពោធិ៍សាត់ និងឯកឧត្តម ខូយ រីដា...
អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញបើកស្រោមវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងសាលាបឋមសិក្សាគំរូក្រុង
ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១០ សីហា ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមជាមួយលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត បានចូលរួមជាមួយឯកឧត្ដម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តកំពង់ឆ្នាំង និងឯកឧត្ដម...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សម្ពោធអគារមត្តេយ្យ៨បន្ទប់ នៅខេត្តព្រៃវែង ដើម្បីលើកកម្ពស់គុណភាពអប់រំកុមារតូច
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ព្រមទាំងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមត្តេយ្យសិក្សា ១ខ្នង មាន ៤បន្ទប់ នៅសាលាបឋមសិក្សារកាកូនសាត់ និងអគារមត្តេយ្យសិក្សា ១ខ្នង មាន ៤បន្ទប់ទៀត នៅសាលាបឋមសិក្សាសំពៅមាស ស្ថិតក្នុងបរិវេណសាលាបឋមសិក្សារកាកូនសាត់ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៩ ខែសីហា...
