Month: August 2026

អភិបាលខេត្តកំពង់ចាម ណែនាំដល់បេក្ខជនប្រឡងបាក់ឌុប ត្រូវខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អ

កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំដល់ បេក្ខជនប្រឡងបាក់ឌុបទាំងអស់ ត្រូវខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការប្រឹងប្រែងសរសេរចម្លើយ ដើម្បីទទួលបានលទ្ធផលល្អ ប្រឡងជាប់ទាំងអស់គ្នា និងក្លាយជាធនធានមនុស្សចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។ មានប្រសាសន៍ណែនាំបែបនេះ ធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម ម៉ឹង សូដាឬទ្ធិ...

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញកាត់វិញ្ញាសាប្រឡង នៅវិទ្យាល័យ សិរីសោភ័ណ

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយតំណាងក្រសួងអប់រំ យុវជន និងកីឡា គណៈមេប្រយោគ បានអញ្ជើញជាអធិបតីភាពកាត់វិញ្ញាសាប្រឡង នៅវិទ្យាល័យ សិរីសោភ័ណ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ថ្លែងក្នុងពិធីកាត់វិញ្ញាសានោះ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានលើកទឹកចិត្ត ក៏បានជូនពរដល់ដល់បេក្ខជន...

អភិបាលខេត្តកំពង់ចាម អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរង នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់

កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ ម៉ាប់ សុផាត អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់។ លោកវរសេនីយ៍ទោ ម៉ាប់ សុផាត ត្រូវជាស្វាមីរបស់លោកស្រី ឈុន ដាឡែន បានពលីជីវិតនៅថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក...

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ក្នុងក្រុងកំពង់ចាម

  កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ឡៅ ឈាវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម ព្រមទាំងតំណាង អង្គភាពប្រឆាំងអំពើពុករលួយ អញ្ជើញចុះត្រួតពិនិត្យមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ សម័យប្រឡង ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡង...

អភិបាលខេត្តបន្ទាយមានជ័យ ណែនាំអភិបាលស្រុកភ្នំស្រុកថ្មី ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន

បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានណែនាំអភិបាលស្រុកភ្នំស្រុកថ្មី ត្រូវធ្វើយ៉ាងណាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន តាមដែលអាចធ្វើទៅបាន មិនត្រូវគិតប្រយោជន៍ខ្លួនឯងជាធំនោះទេ ត្រូវគិតផលប្រយោជន៍រួមជាធំ។ ការណែនាំខាងលើនេះ បានធ្វើឡើងក្នុងពិធីប្រកាសតែងតាំង លោកស្រី ចំរើន ដាណេ ជាអភិបាល នៃគណៈអភិបាលស្រុកភ្នំស្រុក នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ខណៈតំណែងនេះ ជាប្រវត្តិសាស្ត្រសម្រាប់ខេត្តបន្ទាយមានជ័យ មានអភិបាលស្រុកជាស្រ្តីដំបូងគេ...

ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា អញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃចុះសួរសុខទុក្ខលោក វៃ វឿន ប្រជាការពារឃុំអូរសោម នៅមន្ទីរពេទ្យកាល់ម៉ែត្រ

នៅថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ជា សុគន្ធា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានអញ្ជើញចុះសួរសុខទុក្ខលោក វៃ វឿន ប្រជាការពារឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិសាត់ ដែលកំពុងសម្រាកព្យាបាលរបួសដោយសារសម្របសម្រួលបង្រ្កាបករណីអ្នកប្រើប្រាស់គ្រឿងញៀន នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយមានការរួមមានពី ឯកឧត្ដម អនុរដ្ឋលេខាធិការ...

រដ្ឋបាល​ខេត្តត្បូងឃ្មុំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តត្បូង

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ស្ថិតនៅសាលប្រជុំ (ខ) សាលាខេត្ត ដើម្បីពិនិត្យ អនុម័តរបាយការណ៍រីកចម្រើន និងដាក់ចេញវិធានការសំខាន់ៗកែលម្អជីវភាព និងសន្តិសុខជូនប្រជាពលរដ្ឋ។ កិច្ចប្រជុំនេះ បានដំណើរការទៅតាមរបៀបវារៈសំខាន់ៗចំនួន...

thumbnail ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួបលោកស្រី អ្នកតំណាងប្រចាំប្រទេស នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ទទួលជួបលោកស្រី អ្នកតំណាងប្រចាំប្រទេស នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ 7 07-Aug-2026 National news Share Link រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទទួលជួបលោកស្រី...

ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អណត្តិទី៤

ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អណត្តិទី៤ 7 06-Aug-2026 Sub-nation news Share Link ប៉ៃលិន៖ នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជាចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវបណ្ឌិត បាន ស្រីមុំ...

អភិបាលខេត្តកំពង់ចាម ៖ ការគ្រប់គ្រងនិងការពារដីសាធារណៈរបស់រដ្ឋ ជាពិសេសដីចំណីប្រភពទឹកធម្មជាតិ ដើម្បីធានាបាននូវការអភិវឌ្ឍ ថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងបរិស្ថានប្រកបដោយចីរភាព

អភិបាលខេត្តកំពង់ចាម ៖ ការគ្រប់គ្រងនិងការពារដីសាធារណៈរបស់រដ្ឋ ជាពិសេសដីចំណីប្រភពទឹកធម្មជាតិ ដើម្បីធានាបាននូវការអភិវឌ្ឍ ថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងបរិស្ថានប្រកបដោយចីរភាព 4 06-Aug-2026 Sub-nation news Share Link (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងថា ការគ្រប់គ្រងនិងការពារដីសាធារណៈរបស់រដ្ឋ ជាពិសេសដីចំណីប្រភពទឹកធម្មជាតិ រួមមាន: ដីចំណីទន្លេ...