ឯកឧត្ដម អ៊ុំ រាត្រី អញ្ជេីញចុះសួរសុខទុក្ខបងប្អូនពលរដ្ឋ ចំនួន១១គ្រួសារ ដែលត្រូវបានអាជ្ញាធរជម្លៀសពីមាត់ស្ទឹងសិរីសោភ័ណ មកកាន់ទីទួលសុវត្ថិភាព
បន្ទាយមានជ័យ៖ នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណេីរដោយលោក ទ្រី ស្រៀង សមាជិកក្រុមប្រឹក្សាខេត្ត លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត រួមនឹងចៅសង្កាត់ព្រះពន្លា អញ្ជេីញចុះសួរសុខទុក្ខបងប្អូនពលរដ្ឋ ចំនួន១១គ្រួសារ ដែលត្រូវបានអាជ្ញាធរជម្លៀសពីមាត់ស្ទឹងសិរីសោភ័ណ ខណៈទឹកស្ទឹងបន្តកេីនឡេីងដោយសារជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា មកកាន់ទីតួលសុវត្ថិភាព មកពីភូមិព្រៃឬស្សី ចំនួន៨គ្រូសារ និងភូមិក្បាលស្ពាន ចំនួន៣គ្រួសារ។
ជាមួយគ្នានោះឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់ជនមុង ភួយ សម្ភារ នំចំណី រួមនឹងសម្ភារពេទ្យជូនដល់បងប្អូនទាំង១១គ្រួសារ និងណែនាំដល់បងប្អូនពលរដ្ឋ ត្រូវរក្សាអនាម័យ ប្រកាន់ភ្ជាប់នូវការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ចៀសផុតពីជំងឺដង្កាត់ផ្សេងៗ៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ








