admin By admin September 24, 2026

ឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន ដឹកនាំ កងកម្លាំងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ចុះដើរពិនិត្យ ដោយស្មើជើង ទាំងកណ្ដាលភ្លៀងរលឹមស្រស្រាក់ នាំយកគ្រឿងចក្រ កាយបណ្ដុះទឹក នៅទីកន្លែងមួយចំនួន បន្ថែមទៀត ដើម្បីគ្រប់គ្រងស្ថានការណ៍ ខណៈពេល ទឹកកំពង់ជនលិជខ្លាំង ប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ..ក្នុងក្រុងប៉ោយប៉ែត

ប៉ោយប៉ែត. នៅព្រឹកថ្ងៃទី 24 ខែកញ្ញា ឆ្នាំ 2026
ឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតី និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយ មូលដ្ឋានក្រុងប៉ោយប៉ែត ដោយមានការចូលរួម ពី លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត លោកអភិបាលរង ក្រុងប៉ោយប៉ែត ហ្នឹង លោកប្រធានមន្ទីរធនធានទឹកមខេត្តបន្ទាយមានជ័យ បាន ដឹកនាំ មន្ត្រីរដ្ឋបាលក្រុងប៉ោយប៉ែត កងកម្លាំង អាជ្ញាធរពាក់ព័ន្ធ ចុះដើរពិនិត្យ ដោយស្មើជើង ទាំងកណ្ដាល ភ្លៀងរលឹមស្រស់ស្រាក់ នាំយកគ្រឿងចក្រ ដើម្បីពិនិត្យរកទីតាំង កាយបណ្ដុះទឹក នៅទីកន្លែងមួយចំនួនបន្ថែមទៀត ដើម្បីគ្រប់គ្រងស្ថានការណ៍ ខណៈពេល ដែលទឹកភ្លៀង និងទឹកតាមមាត់អូរ ដែលហូរចុះមកពី ខាងថៃ កំពុងឡើងជនលិជ បង្កឲ្យរងផលប៉ះពាល់ដល់ផ្ទះ ប្រជាពលរដ្ឋ នៅស្របតាមមាត់អូរព្រំដែន និងផ្លូវមួយចំនួន ក្នុងក្រុងប៉ោយប៉ែត.
ខេត្តបន្ទាយមានជ័យ ។

Leave a Reply

Your email address will not be published. Required fields are marked *