admin By admin September 24, 2026

តាំងព្រឹកព្រលឹម រហូតមកដល់ ម៉ោង១០យប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នេះ បន្ទាប់ពីចុះពិនិត្យស្ថានភាពទឹកជំនន់ តាមខ្នងផ្ទះក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរួចមក ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយរងខុទ្ទកាល័យ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែតបានអញ្ជើញចុះសាកសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលអាជ្ញាធរជម្លៀសមកកាន់ទីទួលសុវត្ថិភាព ស្ថិតក្នុងសាលារៀនក្នុងវត្តប៉ាលេលេយ្យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតមានចំនួន២៨ គ្រួសារសរុបចំនួនមនុស្ស១២៣ នាក់ស្រី ៦៥នាក់ ក្នុងនោះ
មកពីភូមិក្បាលកោះ២៥គ្រួសារ និងមកពីភូមិប៉ោយប៉ែត០៣គ្រួសារ ដោយ អាជ្ញាធររៀបចំទីកន្លែងសមរម្យសម្រាប់បងប្អូនសម្រាក និងស្នាក់នៅបណ្ដោះអាសន្ន ។ ក្នុងឪកាសនោះឯកឧត្តមបណ្ឌិត បានសាកសួរសុខទុក្ខ និងបានណែនាំឲ្យបងប្អូនយើងប្រយ័ត្ន ចំពោះកុមារតូចៗ និងត្រូវថែរក្សាសុខភាពក្នុងពេលទឹកជំនន់នេះ និងសូមឲ្យបងប្អូនយើង ទាក់ទងអាជ្ញាធរដែលប្រចាំការជិតបងប្អូន ពេលបងប្អូនត្រូវការអ្វីចាំបាច់ ឬមានបញ្ហាផ្សេងៗ ដែលសកម្មភាពនេះ ជាសកម្មភាពបុរេសកម្ម មិនព្រងើយកន្តើយ និងបានផ្ដល់ភាពកក់ក្ដៅជូន បងប្អូនប្រជាពលរដ្ឋ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ ជាមួយអាជ្ញាធរក្រុងប៉ោយប៉ែត ស្ថិតនៅជួយជាប់ និងប្រចាំការ២៤ ម៉ោងដើម្បីត្រៀមអន្តរាគមន៍ជួយបងប្អូនប្រជាពលរដ្ឋក្រុងប៉ោយប៉ែតយើង ៕

Leave a Reply

Your email address will not be published. Required fields are marked *