រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា រំលឹកខួបលើកទី៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»

admin By admin September 25, 2026

បាត់ដំបង៖ ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញអធិបតីក្នុងពិធីដាក់ក្រពុំបិណ្ឌផ្កាឈូកគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា រំលឹកខួប ៣៣ឆ្នាំ «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» (២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៦) នៅសាលាខេត្តបាត់ដំបង។

សូមជម្រាបថា ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ជាទិវាប្រវត្តិសាស្ត្រ ដែលរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើជាផ្លូវការក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រោយសភាធម្មនុញ្ញបានអនុម័ត តាមឆន្ទៈរួមនៃប្រជារាស្ត្រខ្មែរដែលបានក្រោកឈរឡើង ប្ដូរផ្ដាច់ រួបរួមគ្នា ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ ការពង្រឹងឯករាជ្យជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា អារ្យធម៌អង្គរដ៏បវរ និងកសាងប្រទេសជាតិឱ្យបានឈានឡើង រីកចម្រើនលូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍។

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *