ឯកឧត្តម រស់ វរុណ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រចាំខែកញ្ញា និងប្រចាំនព្វមាស របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

admin By admin September 25, 2026

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែកញ្ញា និងប្រចាំនព្វមាស និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រោមអធិបតីភាព ឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក លោក លោកស្រី អគ្គនាយករង និងប្រធាននាយកដ្ឋានទាំងបួន ព្រមទាំងមន្ត្រីពាក់ព័ន្ធ។ 

ជាកិច្ចចាប់ផ្តើម ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសមាជិក សមាជិកានៃអង្គប្រជុំទាំងមូល ដែលបានលះបង់ពេលវេលាដ៏មានតម្លៃចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នាព្រឹកនេះ។

បន្ថែមពីនេះ ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ឯកភាពលើរបាយការណ៍ និងបានបង្ហាញនូវការសាទរចំពោះលទ្ធផលនៃការចុះធ្វើសវនកម្មដែលសម្រេចបាននាពេលនេះ។ ឯកឧត្ដម បានជំរុញឱ្យគណៈប្រតិភូបន្តខិតខំប្រឹងប្រែងបន្តការងាររបស់ខ្លួនឱ្យបានទាន់ពេលវេលាដែលបានកំណត់ ជាពិសេសត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើការងារច្រកចេញចូលតែមួយ និងការងារលទ្ធកម្ម។  

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ បានជំរុញឱ្យបន្តវឌ្ឍនភាពបន្ថែមទៀតទៅការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដា(SOP)សម្រាប់សវនដ្ឋានបន្ថែម។ 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានលើកឡើងពីអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអភិសន្តិបណ្ឌិតដល់ថ្នាក់ដឹកនាំចំណុះអគ្គនាយកដ្ឋានទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ក្នុងការអនុវត្តការងារមានសាមគ្គីភាពសហការគ្នាឱ្យល្អ ដើម្បីបន្តបេសកកម្មឱ្យទទួលបានជោគជ័យជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលបានប្រគល់ជូន។ 

ប្រភព៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *