ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់

admin By admin September 25, 2026

នាព្រឹក ថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានរដ្ឋបាល បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រោមអធិបតីភាព ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។ 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល និងលោក លោកស្រី អភិបាលរងនៃគណៈអភិបាលរដ្ឋបាលរាជធានី ខេត្ត នាយកទីចាត់ការផែនការនិងវិនិយោគ ប្រធានអង្គភាពច្រកចេញចូលតែមួយ ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធប្រមាណ១៥៥រូប។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យមើលវឌ្ឍនភាព និងបញ្ហាប្រឈម ដើម្បីពិភាក្សា ស្វែងរកដំណោះស្រាយ និងដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តលើកិច្ចការសំខាន់ៗមួយចំនួនដូចជា ១).ការរៀបចំ និងការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២).ការរៀបចំ និងការអនុវត្តគម្រោងមូលនិធិ ៣).ការរៀបចំនិមិត្តសញ្ញា ៤).ការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយជាដើម។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *