បន្ទាយមានជ័យ​ ៖​ នៅល្ងាចថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ អមដំណើរដោយលោក​ លៀម​ សុដា​ លោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាលរងខេត្ត​ លោក​ គាត​ ហ៊ុល​ អភិបាល​ នៃគណៈអភិបាលក្រុងប៉ោយប៉ែត​ ព្រមទាំងអធិការដ្ឋាននគរបាល និងកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងនៅទីតាំងភូមិសាស្ត្រក្រុងប៉ោយប៉ែត​ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង​ដែលកំពុងបន្តរធ្លាក់មកជាប់ៗគ្នាដោយសារអាកាសធាតុប្រែប្រួល។​ ក្នុងការចុះពិនិត្យជាក់ស្ដែង​ដល់ទីតាំងដែលត្រូវបានជន់លិច​ ឯកឧត្ដម​ អភិបាល​ខេត្ត​ ក៏បានធ្វើការណែនាំ ទៅកាន់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលប្រឈមជាមួយនឹងជំនន់ទឹកភ្លៀង​ ត្រូវមានស្មារតីប្រុងប្រយ័ត្នឱ្យបានខ្ពស់​ និងសូមធ្វើការបំលាស់ទីទៅកាន់ទីទួលមានសុវត្ថិភាពឱ្យបានទាន់ពេលវេលា។​ មួយវិញទៀត​ ឯកឧត្តម​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបង្កេីនការប្រុងប្រយ័ត្នចំពោះសត្វអាសិរពិសផ្សេងៗ​ជាពិសេសត្រូវប្រយ័ត្នកូនចៅតូចៗកុំបណ្ដែតបណ្ដោយឱ្យលេងទឹក​ ព្រោះអាចប្រឈមជាមួយនឹងគ្រោះថ្នាក់លង់ទឹកជាយថាហេតុណាមួយកេីងមានឡេីង៕

admin By admin September 25, 2026

Leave a Reply

Your email address will not be published. Required fields are marked *