លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារបន្តខែតុលា ឆ្នាំ២០២៦
នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារបន្តខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយមានការចូលរួមពី លោក-លោកស្រីស្នងការរង លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលគ្រប់ស្រុក/ក្រុងទាំង១៣ លោកមេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២៧ប៉ុស្តិ៍ផងដែរ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល









