ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ
នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករងអន្តោប្រវេសន៍ ប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត ប្រធាននាយកដ្ឋានច្រកទ្វារទី១ ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ អនុប្រធាននាយកដ្ឋាន នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ នាយ-នាយរងផ្នែក និងមន្ត្រីប្រចាំច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោជាច្រើនរូបផងដែរ៕
ប្រភព៖អគ្គនាយកដ្ឋានអន្តោប្រវេសន៍









