ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម មុនពិធីបើកសន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ាន
ព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងប្រធាន AMMTC និងប្រតិភូនៃរដ្ឋសមាជិកអាស៊ាន បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម LOEUNG TAM QUANG រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធាន AMMTC មុនពិធីបើកសន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ានស្តីពី”កិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន” នៅសណ្ឋាគារ Melia ក្នុងទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។










