លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ដឹកនាំកិច្ចប្រជុំគណ:ស្នងការ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពក្នុងពិធីកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌ

admin By admin October 2, 2026

មណ្ឌលគិរី៖ នៅរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ លោកឧត្តម សេ នីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្ត

បានអញ្ជើញ ដឹកនាំកិច្ចប្រជុំគណៈស្នងការ ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពក្នុងឱកាស នៃពិធីកាន់បិណ្ឌនិងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ដែលនិងខិតជិតមកដល់នាពេលខាងមុខនេះជូនដល់ប្រជាពលរដ្ឋក្នុងទូទាំង ខេត្តមណ្ឌលគិរីនិងជូនដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលមកកំសាន្តនៅតាមតំបន់រម្មណីយដ្ឋាននានាក្នុងខេត្តមណ្ឌលគិរី

ក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរ ក៏មានការអញ្ជើញចូលរួមពី លោក លោក ស្រី ស្នងការរងលោកនាយការិយាល័យជំនាញ ព្រមទាំងលោកមេបញ្ជាការវរសេនា តូចនគរបាលការពារព្រំដែនគោកទាំងពីរ លោកអធិការនគរបាលក្រុង.ស្រុក ទាំងប្រាំ។ 

លោកស្នងការបានឱ្យ លោកស្នងការរងត្រូវបង្កើននូវការយកចិត្តទុកដាក់លើការងារសន្តិសុខ និងការគ្រប់គ្រងជនបទេស ដែលមករកសុីនិងធ្វើអាជីវកម្ម នៅតាមបណ្តាក្រុមហ៊ុននានាក្នុងភូមិសាស្រ្តទឹកដីខេត្តមណ្ឌលគិរី និងត្រូវយកចិត្តទុកដាក់បង្រ្កាបនូវរាល់បទល្មើសគ្រប់ប្រភេទ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

Leave a Reply

Your email address will not be published. Required fields are marked *