កម្លាំងនគរបាលចរាចរណ៍ខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ នៅតាមបណ្តោយផ្លូវសំខាន់ៗ
សៀមរាប៖ នៅថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅតែបន្តឱ្យកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ នៅតាមបណ្តោយផ្លូវសំខាន់ៗ ក្នុងក្រុងសៀមរាប ដោយត្រូវណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលឈប់ចត និងធ្វើដំណើរលើដងផ្លូវ ឲ្យបើកបរគោរពទៅតាមស្លាកសញ្ញា,គំនូសសញ្ញា,ភ្លើងសញ្ញចរាចរណ៍,ពាក់មួកសុវត្ថិភាព,ខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវគ្រប់ពេលធ្វើដំណើរ។ក្នុងនោះដែលកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការណែនាំមិនឱ្យឈប់ ឬចតយានយន្តដោយគ្មានសណ្តាប់ធ្នាប់ និងលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ផ្លូវសាធារណៈប្រកបដោយសុវត្ថិភាព ដោយត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តសៀមរាប៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប








